GE Healthcare in Camdodia (Khmer)

GE Healthcare នៅប្រទេសកម្ពុជា

GE ផ្ដល់ជូននូវបច្ចេកវិទ្យា និងសេវាវេជ្ជសាស្ត្រដែលប្រើបច្ចេកវិទ្យាថ្មី ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងផ្នែកវេជ្ជសាស្រ្តថ្មីៗ ដែលកំពុងតែបង្កើតឲ្យមាននូវយុគសម័យថ្មីមួយនៃការថែទាំអ្នកជំងឺ។

ដោយត្រូវបានបង្កើតឡើងតាំងពីខែកក្កដា ឆ្នាំ២០០៧ នៅប្រទេសកម្ពុជា GE បានបង្កើតភាពជាដៃគូរដ៏រឹងមាំទាំងក្នុងវិស័យសាធារណៈ និងឯកជន។ តាមរយៈកម្មវិធីចុះហត្ថលេខារបស់ខ្លួន ដែលមានឈ្មោះថា ការអភិវឌ្ឍសុខភាពជាសាកលTM មូលនិធិ GE បានធ្វើជាដៃគូជាមួយក្រសួងសុខាភិបាលដើម្បីអភិវឌ្ឍមន្ទីរពេទ្យនានាដោយបំពាក់នូវបរិក្ខារវេជ្ជសាស្ត្ររបស់ GE Healthcare ព្រមទាំងកសាងសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល និងការកសាងជំនាញផ្នែកវេជ្ជសាស្រ្ត។ ការវិនិយោគដែលមានទឹកប្រាក់សរុបជាង ៦ លានដុល្លារអាមេរិកនេះ កំពុងជួយដល់រដ្ឋាភិបាលក្នុងការកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ក្នុងបណ្ដាសហគមន៍ដែលមិនទាន់បានទទួលនូវសេវានេះ នៅតាមបណ្ដាមន្ទីរពេទ្យនានាទាំងនៅក្នុងទីក្រុង និងនៅតាមទីជនបទ។

នៅខែតុលា ឆ្នាំ២០០៩ មូលនិធិ GE បានអនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យដំបូងចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដោយផ្ដល់នូវបរិក្ខាវេជ្ជសាស្ត្រ (រួមមានប្រព័ន្ធឆ្លុះកាំរស្មីអ៊ិចចល័ត និងអចល័ត ឧបករណ៍ជំនួយ ការដកដង្ហើម ប្រព័ន្ធថ្នាំសណ្ដំ ឧបករណ៍តាមដានអ្នកជំងឺ ឧបករណ៍រក្សាទារកកើតមិនគ្រប់ខែ និងឧបករណ៍ផ្តល់កំដៅ) ជំនាញក្នុងការដំឡើង ការគាំទ្រចំពោះការបណ្ដុះបណ្ដាល និងការបង្ហាត់បង្ហាញតាមរយៈតំណាងបុគ្គលិកស្ម័គ្រចិត្តនៅតាមតំបន់នីមួយៗ ដើម្បីជួយសម្រួលដល់ការចែករំលែកទម្លាប់អនុវត្តប្រសើរបំផុត ការពិនិត្យតាមដាន និងកសាងសមត្ថភាព ក្នុងរយៈពេលវែង។

បច្ចុប្បន្ននេះ កម្មវិធីអភិវឌ្ឍន៍សុខភាពជាសាកល បានទៅដល់មន្ទីពេទ្យកុមារជាតិ មន្ទីពេទ្យព្រះកុសមៈ មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីពេទ្យកាល់ម៉ែត មន្ទីពេទ្យបង្អែកកំពង់ស្ពឺ មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ព្រមទាំងមន្ទីពេទ្យបង្អែកតាមបណ្ដាខេត្តចំនួន ២៣ ទៀត ដែលធ្វើការព្យាបាលអ្នកជំងឺរាប់ពាន់នាក់នៅទូទាំងប្រទេស។ ដើម្បីធានាឲ្យមាននិរន្តរភាព គេត្រូវបង្កើនការយកចិត្តទុកដាក់ជាចម្បង ទៅលើការបណ្ដុះបណ្ដាលជំនាញជីវវេជ្ជសាស្ត្រ លើការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវបរិក្ខារ ក៏ដូចជាកម្មវិធីថែទាំ និងជួសជុលបរិក្ខារជីវវេជ្ជសាស្ត្រផងដែរ។

យើងមានទីតាំងស្ថិតនៅ៖
ប្រព័ន្ធវេជ្ជសាស្ត្រ (Division of GE Pacific Pte Ltd)
1 Maritime Square, #13-01
មជ្ឈមណ្ឌល Harbourfront
ប្រទេសសិង្ហបុរី 099523

GE Healthcare in Cambodia

GE Healthcare provides transformational medical technologies and services that are shaping a new age of patient care

Established in Cambodia since July 2007, GE has established strong partnerships in both the private and public sectors. The GE Foundation, through its signature program, Developing Health Globally™, has partnered with the Ministry of Health to upgrade hospitals with GE Healthcare medical equipment and build capacity through training and clinical skill building. This investment, which totals more than USD 6 million, is helping the government improve access to quality healthcare in underserved communities in both city and rural hospitals.

 

In October 2009, the GE Foundation commissioned the first three hospital upgrade projects in Cambodia, providing medical equipment (including mobile/fixed x-ray systems, ventilators, anesthesia systems, patient monitors, incubators and warmers), installation expertise, training and coaching support through a volunteer employee ambassador at each location to facilitate long-term best practice sharing, monitoring and capacity-building.

 

Today, the Developing Health Globally program has reached the National Pediatric Hospital, Kossamak National Hospital, Khmer Soviet Friendship Hospital, Calmette Hospital, Kampong Speu Referral Hospital, Phnom Penh Municipal Referral Hospital and 23 additional provincial referral hospitals that treat thousands of patients throughout the country. To ensure sustainability, increasing attention is being devoted to biomedical training on proper use of the equipment, as well as biomedical maintenance and repair programs.

 

We are located at:

Medical Systems (Division of GE Pacific Pte Ltd)

1 Maritime Square,

#13-01 Harbourfront Centre

Singapore 099523

 

General Electric International Inc.

Office: # G03

Himawari Hotel Apartments

# 313 Sisowath Quay

Phnom Penh, Kingdom of Cambodia